ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញទទួលអំណោយមនុស្សធម៌ ពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ - BNP

Breaking

Saturday, July 27, 2024

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញទទួលអំណោយមនុស្សធម៌ ពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រះសីហនុ។ 

   

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអរគុណជូនចំពោះសមាគមអតីតសិស្ស និស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ ដែលបាននាំយកទឹកបរិសុទ្ធឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រះសីហនុ សូមជូនពរលោកប្រធាន និងសហការីសមាគមអតីតសិស្ស និស្សិតនៅកម្ពុជា ទទួលបាននូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។





 

No comments:

Post a Comment

Pages