អភិបាលស្រុកលំផាត់ អំពាវនាវអោយប្រជាពលរដ្ឋ នៅតាមដងអូរ ដងទន្លេស្រែពក ប្រុងប្រយ័ត្នអោយបានខ្ពស់ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា - BNP

Breaking

Tuesday, July 23, 2024

អភិបាលស្រុកលំផាត់ អំពាវនាវអោយប្រជាពលរដ្ឋ នៅតាមដងអូរ ដងទន្លេស្រែពក ប្រុងប្រយ័ត្នអោយបានខ្ពស់ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់មាត់អូរ ព្រែក ទំនាប និងតាមដងទន្លេស្រែពក អោយ ប្រុងប្រយ័ត្នខ្ពស់ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាទាំងយប់ទាំងថ្ងៃ ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះពិនិត្យតំបន់មួយចំនួននៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ដែលរងការលិចលុងដោយជំនន់ទឹកភ្លៀងតាមដងអូរនៅព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៤ ។


លោកបន្តថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា អស់រយៈពេល១១ថ្ងៃកន្លងមកនេះ លោកបានដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃផលប៉ះពាល់ ដែលជំនន់ទឹកភ្លៀងបានលិចលង់ទៅលើផលដំណាំប្រជាពលរដ្ឋ  មាន ឃុំ និងភូមិមួយចំនួន ក្នុងនោះមានឃុំចំនួន ៥ គឺ ឃុំល្បាំង១ ឃុំកាឡែង ឃុំជ័យឧត្តម ឃុំសេដា និង ឃុំបាតាង ។ហើយការចុះពិនិត្យស្រង់ស្ថិតិចំនួន២ថ្ងៃគឺចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៤ នេះផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមាន៖ 

- ឃុំកាឡែង ប៉ះពាល់ចំនួន ៣ ភូមិ គឺភូមិសាយ៉ស់ ភូមិកាឡែងនិងភូមិកាណាងកេត។

- ឃុំសេដា ប៉ះពាល់ចំនួន៧ភូមិ ភូមិសមុទ្រក្រោម ភូមិសមុទ្រលើ ភូមិកែងសាន់ ភូមិបំណងហៃ ភូមិប៉ាតត់ ភូមិពម និងភូមិថ្មី។

- ឃុំជ័យឧត្តម ប៉ះពាល់ភូមិចំនួន២ គឺភូមិថ្មីជ័យឧត្តម និងភូមិដីឡូតិ៍។


- ឃុំល្បង១ ប៉ះពាល់ចំនួន២ភូមិ រឿងភូមិកាំផ្លិញ និងភូមិអូរកាទឹង។


លោក អភិបាលស្រុក បានបញ្ជាក់ឲ្យដឹងទៀតថា ការរងផលប៉ះពាល់ទៅលើផលដំណាំផ្ទះប្រជាពលរដ្ឋខាងលើនេះគឺមិនមានខូចខាតធ្ងន់ធ្ងរនោះទេព្រោះនេះជាជំនន់ទឹកភ្លៀង មានរយៈពេលខ្លី។ ហើយចំពោះភ្លៀងជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះបានធ្វើឲ្យប៉ះពាល់ការរៀនសូត្រដល់សិស្សនៅសាលាបឋមសិក្សាភូមិថ្មីស្ថិតក្នុង ឃុំសេដា ដោយទឹកភ្លៀងបានជន់លិចនៅទីធ្លាសាលារៀននិង ផ្លូវលំមួយចំនួន អាជ្ញាធរបានពិនិត្យ និង ផ្អាកអោយសិស្សឈប់រៀនមួយថ្ងៃគឺ ក្នុងថ្ងៃទី២២ ម្សិលមិញ។ ដោយឡែកនៅថ្ងៃទី ២៣ នេះសិស្សសាលាបានទៅរៀនជាធម្មតាឡើងវិញហើយ។


ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុកក៏បានអំពាវនាវទៅដល់អាជ្ញាធរនៅតាមមូលដ្ឋានកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈសម្រាប់ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកើតឡើងនៅពេលយប់ព្រលប់ឬការកើតឡើងជាយថាហេតុដោយគ្រោះធម្មជាតិនេះ ពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋ នៅតាមដងអូរដងទន្លេស្រែពក ត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលយប់ព្រលប់។

លោកអភិបាលស្រុកបន្តថានៅព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៤នេះសម្រាប់ទឹកទន្លេស្រែពណ៌គឺឡើងខ្ពស់ជាង ថ្ងៃទី ២២ គិតត្រឹមម៉ោង ៨ :០០នាទី ព្រឹកថ្ងៃទី២៣ កម្ពស់ទឹកនៅស្ថានីយ៍មុខវត្តមានកម្ពស់ ៨ម៉ែត្រ ២០ ខណៈកម្រិតប្រកាសកម្ពស់ទឹកប្រកាសអាសន្ន ១២ម៉ែត្រ ៥០៕








 

No comments:

Post a Comment

Pages