សត្វគោ០២ក្បាលរងរបួសនិងដាច់ជើងក្រោយដើរជាន់គ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាម - BNP

Breaking

Monday, July 22, 2024

សត្វគោ០២ក្បាលរងរបួសនិងដាច់ជើងក្រោយដើរជាន់គ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាម

(ខេត្តបាត់ដំបង) សត្វគោញី០២ក្បាលបានរងរបួសនិងដាច់ជើងម្ខាងក្រោយដើរស៊ីស្មៅជាន់ប៉ះលើគ្រាប់មីនដែលសេសសល់តាំងពីសម័យសង្គ្រាម។


ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចលើចង្កេះភ្នំតាណាង ស្ដិតនៅក្នុងក្រុមទី០៩ ភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។


សត្វគោញីដែលរងគ្រោះដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសេះសល់ពីសម័យសង្រ្គាមខាងលើនេះ ០១ក្បាល ដាច់ជើងខាងឆ្វេង និង០១ក្បាលត្រូវអំបែងមីនសុះពេញពោះខាងឆ្វេង ដែលមានម្ចាស់ឈ្មោះ សំ ម៉ូម ភេទប្រុស អាយុ៥៧ រស់នៅក្រុមទី០៩ ភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង៕





 

No comments:

Post a Comment

Pages