ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី ៧ ឆ្នាំ ២០២៤ ក្រោមប្រធានបទ"TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ" - BNP

Breaking

Monday, June 17, 2024

ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី ៧ ឆ្នាំ ២០២៤ ក្រោមប្រធានបទ"TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ"

កោះកុង÷ នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៤ លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៧ ឆ្នាំ ២០២៤ ក្រោមប្រធានបទ"TVET រៀនឲ្យចប់ ឱ្យចេះ ឱ្យមានការងារ" នៅសាខាកាកបាទក្រហមខេត្តកោះកុង។


មានប្រសាសន៍ក្នុងពិធី អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស ព្រះនាយកវិទ្យាសាស្ត្រពហុបច្ចេកទេសខេត្តកោះកុង បានលើកឡើងថា ការរៀបចំកម្មវិធីថ្ងៃនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើក កម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស-និស្សិត មាតាបិតា អាណាព្យាបាល សាធារណៈជន សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិ ឲ្យបានយល់អំពីសារៈ សំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ( Technical Vocational Education and Training) ហៅថា ធីវេត (YVET) ក្នុងការជំរុញការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។


អ្នកអង្គម្ចាស់ បណ្ឌិត លើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចស្នូលជូនក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ប្រជាពលរដ្ឋដែលមកពីគ្រួសារក្រីក្រ និងគ្រួសារនាយរងហានិភ័យ ១.៥ លានអ្នកនៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស។


ក្នុងឱកាសនោះដែរ លោក ស្រេង ហុង អភិបាលរងខេត្ត បានអានសារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៧ និងសារាចរ ស្ដីពី ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៧ ឆ្នាំ ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាជីវៈ "រៀនឲ្យចប់ ឲ្យចេះ ឱ្យមានការងារ" ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិ ភាពគន្លឹះទី១ មនុស្ស ដោយបានផ្ដោតសំខាន់លើការកសាង និងអភិវឌ្ឍន៍មូល ធន មនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឲ្យបាននូវគោលដៅ " ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត"៕ 






 

No comments:

Post a Comment

Pages