អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីក្តោបបញ្ហារួមដែលបានកើតឡើងតាមមន្ទីរអង្គភាពពាក់ព័ន្ធយកមកដោះស្រាយ និងពង្រឹងកិច្ចការបន្តទៅមុខ - BNP

Breaking

Wednesday, June 19, 2024

អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីក្តោបបញ្ហារួមដែលបានកើតឡើងតាមមន្ទីរអង្គភាពពាក់ព័ន្ធយកមកដោះស្រាយ និងពង្រឹងកិច្ចការបន្តទៅមុខ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ទៅនេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក គួច ចំរើន ប្រធានគណបញ្ជាការឯកភាព អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ នៅសាលប្រជុំសាលាខេត្ត (ចាស់)។


សុំណុំរឿង បញ្ហាត្រូវលើកឡើង និងដោះស្រាយក្នុងកិច្ចប្រជុំនារសៀលនេះរួមមាន៖ របាយការណ៍លទ្ធផលស្តីពីការបង្ក្រាបបទល្មើសសំខាន់ៗ របស់ស្នងការដ្ឋាននគរបាលខេត្ត, របាយការណ៍ស្តីពីវឌ្ឍនភាពនៃការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ដោយប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍,  របាយការណ៍ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។


ក្រោយពីស្តាប់រាល់របាយការណ៍លើកឡើងលោក គួច ចំរើនមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងរបាយការណ៍លទ្ធផលស្តីពីការបង្ក្រាបបទល្មើសរបស់ស្នងការដ្ឋាននគរបាលខេត្ត បើគិតចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះហាក់មានតួរលេខច្រើន (៥ករណី) ក្នុងរយៈពេលមិនទាន់បាន១ខែ ដើមហេតុជារឿងត្រូវយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ ពោលគឺមិនអាចគិតថាករណី ឬរឿងក្តៅទាំងនេះជាការងាររបស់សមត្ថកិច្ចនេះ សមត្ថកិច្ចនោះ នោះទេយើងត្រូវសហការរួមគ្នាកំណត់មុខ ក្តោបអោយបានដល់ឬសគល់ ដើម្បីងាយស្រួលកំណត់មុខសញ្ញាបានគ្រប់ជ្រុងជ្រោយ និងការពាសុខសុវត្តិភាពជូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។


ចំណែកឯបញ្ហាក្មេងទំនើង លោក គួច ចំរើន ស្នើដល់ប្រធានមន្ទីរអប់រំខេត្ត បញ្រ្ជៀបការអប់រំណែនាំពីបញ្ហានេះបន្ថែមជាមួយការអប់រំអំពីបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឲ្យច្រើនជាមួយកម្មពិធីសិក្សាតាមសាលារៀនទូរទាំងខេត្តព្រះសីហនុ។


ពាក់ព័ន្ធជាមួយសំណុំរឿងកាប់ស្ការឈូសឆាយទន្ទ្រានព្រៃឈើពសំណាក់ជនខិលខូចក្នុងតំបន់មួយចំនួន នៃស្រុកកំពង់សិលាតាមរបាយការណ៍លោក នូវ សំអុល បានលើកឡើងនោះ អភិបាលខេត្តព្រះសីហនុបានចាត់ឲ្យប្រធានមន្ទីរបរិស្ថាន និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុត្រូវកំាចាត់អ្នកចាស់ (ជនខិលខូចកាប់ស្ការកន្លងទៅ) ការរួមគ្នាដៃសហការគ្នាឲ្យបានម៉ត់ចត់ចំពោះអ្នកបង្កើតសកម្មភាពថ្មីឲ្យបានល្អ៕





 

No comments:

Post a Comment

Pages