ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអប់រំផ្សព្វផ្សាយ អំពីច្បាប់ស្តីពីជលផល និងជូនដំណឹង ស្តីពីរដូវបិទនេសាទ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ជូនដល់ប្រជានេសាទ នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាឃុំ និងស្រុកដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់ ដែលជាប់នឹងផ្ទៃទឹកបឹងទន្លេសាប។
ពិធីនេះត្រូវបានធ្វើឡើង នៅលើផែបណ្តែតទឹក ក្នុងឃុំកំពង់លួង ដោយបានការចូលរួមពីលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោកនាយ នាយរងខណ្ឌរដ្ឋបាលជលផល, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញជលផលជាច្រើននាក់ទៀត។
No comments:
Post a Comment