ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកោះកុង គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខ - BNP

Breaking

Wednesday, May 8, 2024

ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកោះកុង គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខ

កោះកុង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ឃើញថា ខេត្តកោះកុង ព្រះសី ហនុ កំពត និងកែប បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាពចំនួន ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តកោះកុង។


លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានបង្ហាញថា រដ្ឋបាលខេត្តនៅមានក្បាលដីប៉ាន់ស្មានសរុប ៥៦,៦៨២ ដែលដីក្នុងភូមិចំនួន ៦១ នៃ ១៧ ឃុំ ៦ ស្រុក ដែលកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានរួចរាល់សម្រេចផែនការ។

ការថ្លែងឡើងរបស់លោកជំទាវអភិបាលខេត្តយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីរសៀលថ្ងៃទី  ខែឧសភា ឆ្នាំ ២០២៤ ក្រអធិបតីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ។ លោកជំទាវអភិបាលខេត្តបន្តទៀតថាការជំរុញការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ ២០២៤ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខ ស្របពេលដែលរដ្ឋបាលខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធបានចេញបានចំនួន ៣០,២៦០បណ្ណ ចែកបណ្ណដល់ដៃប្រជាពលរដ្ឋចំនួន ២៥,៤២៦បណ្ណ និងបានបិទផ្សាយចំនួន ៥១,៧៥៦ក្បាលដី។ លោកជំទាវបន្ថែមថាគិតត្រឹមខែមេសា ឆ្នាំ ២០២៤ ជាលទ្ធផលសម្រេចបានវាស់វែងក្បាលដីបានចំនួន ៥៩,៤០០ក្បាលដី និងប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ ភូមិ ស្មើនឹង ៣ សង្កាត់ ២១ ឃុំ ១ក្រុង ៦ ស្រុក ក្នុងភូមិសាស្ត្រខេត្តកោះកុង។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មានប្រសាសន៍បន្ថែមថា លទ្ធផលនៃការចុះបញ្ជី និងផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពល រដ្ឋក្នុងខេត្តកោះកុង លោកបន្តជំរុញលើកទឹកចិត្តដល់អាជ្ញាធរដែនដី ក្រុមប្រឹក្សាក្រុង ស្រុក ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ចុះបញ្ជីដី បង្ហើយ បញ្ចប់វិវាទ ផ្ដល់សេវាទុកចិត្តសម្រាប់ប្រជាជន។ និងបន្តខិតខំរួមគ្នាអនុវត្តការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកោះកុង ស្រប តាមយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងសក្តានុពលរបស់ខេត្ត ដើម្បីប្រែក្លាយខេត្តនេះទៅជាទីក្រុងឆ្នេរសមុទ្រដែលទាក់ទាញបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ 


ជាមួយគ្នានោះ ឯកឧត្តមឧបរដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ហើយកិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លីត្រូវតែមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងមានការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ នោះដើម្បីឱ្យការងារមានភាពរលូននិងប្រសិទ្ធភាព។


នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន៖ កុំព្យូទ័រ លើតុ ៤គ្រឿង កំព្យូទ័រ យួរដៃ ៧គ្រឿង រួមនិងម៉ាស៊ីន HP Scanjet ៦គ្រឿងផងដែរ។


គួរបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យការងារកែទម្រង់ដីធ្លី លើការងារអាទិភាពចុះបញ្ជីដីធ្លីការគ្រប់គ្រង ការប្រើប្រាស់ដី និងធនធានធម្មជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ បានអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ៕ ដោយ ញុឹប សន







 

No comments:

Post a Comment

Pages