នាថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ឃួន ប៊ុន ណែត តំណាងឲ ឯកឧត្ដមឧត្ដមសេនីយ៍ទោ ហ៊ុន គីមជា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមទាំងសប្បុរសជន បាននាំយកសម្ភារះសិក្សាទៅជូនក្មួយស្រីក្រីក្រខ្វះខាតម្នាក់រស់នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលបានសំពះសុំសម្ភារះសិក្សា។
សម្ភារៈសិក្សារួមមាន សៀវភៅ២ដុំ ប៊ិច ខ្មៅដៃ ជ័រលុប កាតាប សំលៀកបំពាក់សិក្សា .និងសម្ភារៈមួយចំនួនទៀត ។
ជាចុងក្រោយ លោក ឃួន ប៊ុន ណែត ជំនួសមុខអោយក្មួយស្រី សូមគោរពជូនពរដល់ម្ចាស់ទាន ទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ...
អាយុ...វណ្ណៈ...សុខៈ...ពលៈ...និងសម្បត្តិ3គឺ...សម្បតិ្តមនុស្ស...សម្បត្តិទេវតា...សម្បត្តិព្រះនិព្វាន...កុំបីឃ្លៀងឃ្លាតឡើយ....។
No comments:
Post a Comment