(ប៉ៃលិន) បុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ខណ:ផ្ទះពលរដ្ឋចំនួន៨ខ្នងរងការខូចខាតដោយគ្រោះធម្មជាតិកាលពីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤នៅក្រុងប៉ៃលិន។
អាជ្ញាធរមូលបានអោយដឹងថានៅរសៀលថ្ងៃទី១៥ខែឧសភានេះ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ និងផ្គតរន្ទះបានបាញ់ទៅលើបុរសម្នាក់កំពុងដើរកាត់ភ្លៀងសំដៅទៅផ្ទះចំងាយប្រហែលជិត២០០ម៉ែត្រប៉ុណ្ណោះ។
សពរងគ្រោះមានឈ្មោះ អ៉ឹម ផល្លា ភេទប្រុស អាយុ៥៤ឆ្នាំជាកសិកររស់នៅចំណុចផ្លូវជប៉ុនស្ថិតនៅភូមិប៉ាងរលឹមសង្កាត់អូរតាវ៉ៅក្រុងនិងខេត្តប៉ៃលិន។
អាជ្ញាធរបានបញ្ជាក់ទៀតថាដោយមានការស្នើសុំពីគ្រួសារសពសុំអោយរដ្ឋបាលខេត្តប៉ៃលិនជួយដឹកសពយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តកំពុងឆ្នាំងទើបខាងរដ្ឋបាលខេត្តជួយសម្រួលយករថយន្តដឹកបញ្ជូនទៅស្រុកកំណើត។
ដោយលែកភ្លៀងផ្គរររលាយឡំខ្យល់កន្ត្រាក់នេះដែរ ផ្ទះពលរដ្ឋនៅក្រុងប៉ៃលិនក៍រងការខូចខាតអស់ចំនួន៨ខ្នងធ្ងន់និងស្រាលផងដែរ៕
No comments:
Post a Comment