កងទ័ពជើងទឹក កម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» សមយុទ្ធកងទ័ពជើងទឹកនេះ ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រ - BNP

Breaking

Tuesday, May 28, 2024

កងទ័ពជើងទឹក កម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» សមយុទ្ធកងទ័ពជើងទឹកនេះ ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រ

 

ខេត្តព្រះសីហនុ។លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤ លើនាវា៩៨៥ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការលំហាត់ និងធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសជាមិត្ត និងឧត្តមនាវីទោ កៅ ស៉ីវឈីង នាយរងសេនាធិការតំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន។ 


កងទ័ពជើងទឹក កម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» សមយុទ្ធកងទ័ពជើងទឹកនេះ ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ។


សមយុទ្ធនេះធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។ សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» បានធ្វើឡើងរយៈពេល១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤៕








No comments:

Post a Comment

Pages