កម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះត្រួតពិនិត្យដកហូត និងបង្ក្រាបទីតាំងស្តុកឈើលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើដោយគ្មានលិខិតអនុញាតិត្រឹមត្រូវនៅស្រុកអន្លង់វែង - BNP

Breaking

Tuesday, April 23, 2024

កម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះត្រួតពិនិត្យដកហូត និងបង្ក្រាបទីតាំងស្តុកឈើលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើដោយគ្មានលិខិតអនុញាតិត្រឹមត្រូវនៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ទីតាំងស្តុកឈើដាក់ដាក់ម៉ាស៊ីនរ៉ៃជ្រៀកឈើមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ស្ថិតនៅត្រង់ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យត្រូវបានកម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះធ្វើការត្រួតពិនិត្យជាក់ស្តែង និងដកហូតសម្ភារៈ ម៉ាសុីនរ៉ៃប្រភេទ ឈើ ចំរុះជាច្រើនដុំ បញ្ជូនទៅកាន់សាលាដំបូងខេត្តអនុវត្តតាមនីតិវិធីនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៤នេះតែម្តង។


ប្រភពពីលោកស៊ុំសុីថា នាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែង បានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង៦និង៤០នាទីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ថា ចំពោះទីតាំង ស្តុកឈើ និងមានដាក់ម៉ាសុីនជ្រៀកឈើ ស្ថិតនៅភូមិឃុំខាងលើដែលមានម្ចាស់ឈ្មោះគូដា ដែលគេស្គាល់ជាមន្ត្រីយោធាបំរើការងារនៅកងពលតូចថ្មើរជើងលេខ៤១ ហើយជាក់ស្ដែងទីតាំងខាងលើនេះពុំមានច្បាប់អនុញ្ញាតិ ពិតប្រាកដមែនព្រមទាំងស្តុកឈើចំរុះជាច្រើនដុំថែមទៀត។


លោកនាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែងបានអះអាងបន្តថា បន្ទាប់ពីទទួលពត៌មានរាយការណ៏ពី អ្នកយកសារពត៌មានមកថា មានការលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើអត់ច្បាប់រួចមកភ្លាមៗនោះ លោកសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះធ្វើការត្រួតពិនិត្យ និងដកហូតឈើចំរុះជាច្រើនដុំនិងម៉ាសុីនរ៉ៃជ្រៀកឈើនោះតែម្តង ដោយឡែកឈើដែលដកហូតបាននោះមន្ត្រីជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ គ្រាន់តែដឹងថា មានឈើប្រភេទដូចជា សុក្រម ផ្ចឹក ជាដើម ទាល់តែនៅព្រឹកស្អែកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤នេះ បានក្រុមការងារ ធ្វើការវាស់វែងឲ្យដឹងចំនួនពិតប្រាកដ។


គួររំលឹកថា បន្ទាប់ពីសមត្ថកិច្ចជំនាញមេព្រៃនិងកម្លាំងអាវុធហត្ថចុះពិនិត្យ ទីតាំងស្ថិតនៅភូមិឃុំខាងលើក៏ឃើញថាការដាក់ម៉ាសុីនជ្រៀកឈើពិតជាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនិងស្តុកឈើ ដោយខុសច្បាប់ ខណៈនោះដោយមានការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា កម្លាំងអាវុធហត្ថនិងមេព្រៃធ្វើការដកហូត យកមករក្សាទុក ឈើចំរុះជាច្រើនដុំផងដែរ។


សូមជម្រាបថា បច្ចុប្បន្នម្ចាស់សិប្បកម្មខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នដោយឡែក ឈើចំរុះជាច្រើនដុំព្រមទាំងម៉ាសុីនរ៉ៃជ្រៀកឈើ ប្រភេទខ្នាតយក្សត្រូវបានកម្លាំងអាវុធហត្ថនិងជំនាញមេព្រៃដកហូតយកមករក្សាទុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តឧត្តរមានជ័យបង់ផាកពិន័យអន្តរកាលទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ឈឹម.កុសល។






 

No comments:

Post a Comment

Pages