ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ ២០២៤ - BNP

Breaking

Friday, April 26, 2024

ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ ២០២៤

នៅទីស្ដីការក្រសួង នារសៀលថ្ងៃសុក្រ ទី ២៦ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ ២០២៤​ របស់សាលាជាតិមូលដ្ឋានក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នាយករង លោក លោកស្រី ប្រធាន - អនុប្រធាននាយកដ្ឋាន  ប្រធាន - អនុប្រធាន ការិយាល័យ លោក លោកស្រីដែលជាមន្ត្រីជំនាញពាក់ព័ន្ធនានា នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃផងដែរ និងមានការចូលរួមជាមតិយោបល់ លើកសំណួរពិភាក្សាពីអង្គប្រជុំ និងមានការបកស្រាយ កែសម្រួលពីនាយកដ្ឋានជំនាញនីមួយៗ ដើម្បីកែសម្រួលរបាយការណ៍ឱ្យកាន់តែល្អ និងគ្រប់ជ្រុងជ្រោយ។


ជាចុងក្រោយ ឯកឧត្តមនាយក បានផ្តល់អនុសាសន៍ណែនាំដល់នាយកដ្ឋានជំនាញនីមួយៗ ត្រូវណែនាំមន្ត្រីគោរពវេលាធ្វើការ ត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រសិទ្ធភាពការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។


សូមបញ្ជាក់ផងដែរថា សាលាជាតិរដ្ឋបាលមូលដ្ឋាន គឺជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃ ដែលមានតួនាទីជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអភិវឌ្ឍន៍សមត្ថភាពសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ លើធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធនានា ព្រមទាំងការងារស្រាវជ្រាវនិងផ្សព្វផ្សាយអំពីអភិបាលកិច្ចនិងការអភិវឌ្ឍន៍មូលដ្ឋាន ៕







 

No comments:

Post a Comment

Pages