កិច្ចប្រជុំ អំពីផែនការអនុវត្តក្នុង ត្រីមាសទីមួយលើការផ្សព្វផ្សាយជ្រើសរើស ១.៥លាននាក់ដើម្បីចុះឈ្មោះ ចូលរៀនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនិងផែនការ ត្រូវអនុវត្តបន្តនៅក្នុងត្រីមាសទី១ - BNP

Breaking

Friday, April 26, 2024

កិច្ចប្រជុំ អំពីផែនការអនុវត្តក្នុង ត្រីមាសទីមួយលើការផ្សព្វផ្សាយជ្រើសរើស ១.៥លាននាក់ដើម្បីចុះឈ្មោះ ចូលរៀនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនិងផែនការ ត្រូវអនុវត្តបន្តនៅក្នុងត្រីមាសទី១

ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃ២៥ទីខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំ អំពីផែនការអនុវត្តក្នុង ត្រីមាសទីមួយលើការផ្សព្វផ្សាយជ្រើសរើស ១.៥លាននាក់ដើម្បីចុះឈ្មោះ ចូលរៀនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនិងផែនការ ត្រូវអនុវត្តបន្តនៅក្នុងត្រីមាសទី១ នៅក្នុង កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រីប្រធានមន្ទីរ មកពីបណ្ដាអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។ 


លោក.ហេង.គឹមស៊ុ្រន.នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ខេត្តឧត្តរមានជ័យបានលើកឡើងថា តាងនាមខ្ញុំបាទជានាយកមជ្ឈមណ្ឌលនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្ថិតនៅក្នុងថ្ងៃនេះ ខ្ញុំសូមអនុញ្ញាតិធ្វើសេចក្ដីរាយការណ៍ ដោយសង្ខេបស្ដីពីការផ្សព្វផ្សាយជ្រើសរើសសិស្សដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យឲ្យចុះឈ្មោះចូលរៀនដំណាក់កាលទីមួយនៅខែមករាឆ្នាំ២០២៤នៅក្នុងមជ្ឈមណ្ឌល មន្ទីរការងារនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការគ្នាចុះទៅតាមបណ្ដាក្រុងស្រុកទាំង៥និងឃុំសង្កាត់ទាំង២៤ដោយបានបែងចែកជាក្រុមដោយមានការរៀបចំផ្ទាំងប៉ាណូចំនួនប្រាំនិងខិត្តប័ណ្ណ ដើម្បីឲ្យសិស្សបានមកចុះឈ្មោះសិក្សារៀនសូត្រយកចំណេះជំនាញទៅប្រកបមុខរបរផ្សេងៗ។


លោកនាយកមជ្ឈមណ្ឌលបានបញ្ជាក់បន្ថែមថា រយៈពេលចំនួនពីរសប្ដាហ៍កន្លងមកនេះដែលក្នុងនោះអ្នកដាក់ពាក្យបានចំនួនសរុប១១២នាក់ស្រី៤៣នាក់ដោយផ្ញើទៅក្រសួងចំនួនដប់ប្រាំបីនាក់ រៀននៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៤អ្នកខ្លះជាសិស្សសាលា អ្នកខ្លះទៀតទាក់ទងមកឲ្យចូលរៀន គាត់មិនមករៀនសរុបចំនួនប្រាំនាក់សព្វថ្ងៃនេះសិស្សដែលកំពុងសិក្សាមានបីមុខជំនាញ មានចំនួន៥៩នាក់ស្រី ១២នាក់


ទី១ជួសជុលនិងថែទាំរថយន្តមានសិស្សសរុបចំនួន១៩នាក់ស្រីគ្មាន ទី២ជួសជុលបរិក្ខារត្រជាក់ចំនួន១៨នាក់ស្រីចំនួនពីរនាក់ ទី៣សេវាកម្មកុំព្យូទ័រមានសិស្សសរុប២២នាក់ស្រី១០នាក់ សរុបមកពីសិស្សដែលកំពុង រៀនមានចំនួ៥៩នាក់ស្រីមាន១២នាក់ហើយរយៈពេលរៀនមានបួនខែគឺគិតចាប់ពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ ទិសដៅអនុវត្តក្នុងឆ្នាំ ត្រីមាសទីពីរ ដែលគាត់មករៀនមានប័ណ្ណក្រីក្រ ប្រភេទ១.ឬក្រីក្រប្រភេទ.២.នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ២៨០០០០រៀល ដោយឡែកសិស្សដែលត្រូវប្រឡងជាប់ក្នុងខែឧសភាឆ្នាំ២០២៤នេះមានចំនួន៥៩នាក់នឹងត្រូវចុះឲ្យអនុវត្តផ្ទាល់ចំនួនពីរសប្ដាហ៍នៅតាមរោងជាងសហគ្រាស ឯកជនគឺសិស្សចំនួន ហាសិបប្រាំបួន អ្នកដែលរៀនឲ្យចប់ឲ្យចេះឲ្យមានការងារធ្វើចំពោះការ ចុះលទ្ធភាពនៅតាមក្រុមហ៊ុនឯកជនបើចង់ នៅធ្វើគេនឹងទទួលយកដោយគិតប្រាក់ ខែជូនតែម្តង។


ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្ដម.ហួន.វ៉ានិត.អភិបាលរងខេត្តឧត្តរមានជ័យបាន ស្នើឲ្យអាជ្ញាធរក្រុងស្រុកទាំងប្រាំត្រូវ ធ្វើលិខិតអញ្ជើញចៅសង្កាត់មេឃុំទាំងអស់មកប្រជុំ ថ្នាក់ក្រុងស្រុកដើម្បីឲ្យពួកគាត់ជួយជំរុញផ្សព្វផ្សាយដល់គ្រួសារមានបណ្ណក្រីក្រមួយក្រីក្រពីរដើម្បីឲ្យកូនៗបាមមកចុះឈ្មោះចូលរៀនសូត្រទទួលបានប្រាក់ឧបត្ថម្ភ ពីម្ភៃប្រាំបីម៉ឺនរៀលក្នុងមួយខែពីរាជរដ្ធាភិបាល ដើម្បីក្រេបយកចំណេះជំនាញដែលបានខិតខំរៀនសូត្រនេះទៅ ធ្វើកិច្ចការងារអាជីវកម្មប្រចាំថ្ងៃ ជួយដល់ក្រុមគ្រួសារបានយ៉ាងល្អផងដែរ។





 

No comments:

Post a Comment

Pages