សមត្ថកិច្ចចាប់បញ្ចូន ជនសង្ស័យម្នាក់ មកតុលាការ ពីបទ ករណីលក់រថយន្ត Mezedes ខ្យល់ តម្លៃជាង 18ម៉ឺនដុល្លា - BNP

Breaking

Saturday, May 7, 2022

សមត្ថកិច្ចចាប់បញ្ចូន ជនសង្ស័យម្នាក់ មកតុលាការ ពីបទ ករណីលក់រថយន្ត Mezedes ខ្យល់ តម្លៃជាង 18ម៉ឺនដុល្លា

{ភ្នំពេញ}÷ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនជនសង្ស័យឈ្មោះ ហង់ សំបូរ មកសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី06 ខែមេសា ឆ្នាំ2022 ពាក់ព័ន្ធទៅនឹងករណីឆបោកក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្លាយប្រព្រឹត្តនៅរាជធានីភ្នំពេញ។


ជនសង្ស័យមានឈ្មោះ ហង់ សំបូរ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡាន បច្ចុប្បន្នស្នាក់នៅផ្ទះលេខ 15 ផ្លូវលេខ 3 ក្នុងបុរីវ៉ារីណា ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា; កាលពីអំឡុងខែសីហា ឆ្នាំ2021 ឈ្មោះ ហង់ សំបូរ បានធានាអះអាងថាខ្លួនមានទំនាក់ទំនងល្អជាមួយអ្នកលក់រថយន្តនៅប្រទេសអាល្លឺម៉ង់អាចធ្វើការបញ្ជាទិញរថយន្តពីប្រទេសអាល្លឺម៉ង់យកមកលក់បន្តនៅប្រទេសកម្ពុជាបាន


លុះមកដល់ថ្ងៃទី30 ខែសីហា ឆ្នាំ2021 ជនរងគ្រោះបានទំនាក់ទំនងទៅឈ្មោះ ហង់ សំបូរ ដោយកុម៉្មង់ទិញរថយន្តម៉ាកមែកសឺដេសGLS600 Maybach ផលិតឆ្នាំ 2021 ក្នុងតម្លៃ 25 ម៉ឺនអឺរ៉ូ ស្មើនឹងទឹកប្រាក់ប្រហែល 29មឺុនដុល្លា  ទន្ទឹមនឹងនោះជនរង់គ្រោះបានធ្វើការកក់ប្រាក់លើកទី 1 ចំនួន 5 ម៉ឺនដុល្លារឲ្យទៅឈ្មោះ ហង់ សំបូរ ។ បន្ទាប់មកនៅដើមខែកញ្ញា ឆ្នាំ 2021 ឈ្មោះ ហង់ សំបូរ បានទំនាក់ទំនងប្រាប់ទៅជនរងគ្រោះនិងអះអាងថា បានធ្វើបញ្ជាទិញរថយន្តម៉ាកមែកសឺដេសGLS600 Maybach ផលិតឆ្នាំ 2021 ពីក្រុមហ៊ុនGRANDEX រួចរាល់និងបានបង្ហាញវិក្កយបត្របញ្ជាទិញរថយន្តពីក្រុមហ៊ុនGRANDEX លេខ 2021 -0158 ចុះថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2021 ថែមទៀត។ ដោយមានការជឿទុកចិត្តបន្ទាប់មកថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2021


ជនរងគ្រោះបានធ្វើការទូទាត់ប្រាក់ចំនួន 8 ម៉ឺនដុល្លារ និងនៅថ្ងៃទី 06 ខែកញ្ញា ឆ្នាំ 2021 ចំនួន 5 ម៉ឺនដុល្លារបន្ថែមទៀត សរុបមានទឹកប្រាក់ចំនួន 18 ម៉ឺនដុល្លារឲ្យទៅឈ្មោះ ហង់ សំបូរ។ ក្រោយមកឈ្មោះ ហង់ សំបូរបានទាឱ្យជនរងគ្រោះធ្វើការទូទាត់ប្រាក់បង្គ្រប់នូវតម្លៃមួយរយភាគរយដោយរង់ចាំរហូតមិនឃើញជនរង់គ្រោះបន្ថែមប្រាក់បង្គ្រប់មួយរយភាគរយនៃតម្លៃរថយន្តឈ្មោះ ហង់ សំបូរ ក៏បានបញ្ចប់កិច្ចសន្យាកម្មង់ទិញរថយន្តនេះ ហើយត្រូវបានជនរងគ្រោះទាមទារប្រាក់មកវិញ តែឈ្មោះ ហង់ សំបូរ មិនព្រមទូទាត់ប្រាក់ឲ្យវិញឡើយ ។ 


បន្ទាប់មកជនរងគ្រោះបានតាមធ្វើការស្រាវជ្រាវទំនាក់ទំនងទៅក្រុមហ៊ុនGRANDEX នេះទើបដឹងថាឯកសាររថយន្តដែលឈ្មោះ ហង់ សំបូរ បានអះអាង គឺជាឯកសារក្លែងបន្លំហើយឈ្មោះ ហង់ សំបូរ និងឈ្មោះAlexander Christoph Steinhaeusser មិនបានធ្វើការបញ្ជាទិញរថយន្តម៉ាកមែកសឺដេសGLS 600 Maybach ផលិតឆ្នាំ 2021 ពីក្រុមហ៊ុនGRANDEX ដូចការធានាអះអាងនោះទេ ហើយកន្លងមកក៏ពុំធ្លាប់មានអតិថិជនឈ្មោះ ហង់ សំបូរ និងឈ្មោះ Alexander Christoph Steinhaeusser ធ្វើការបញ្ជាទិញរថយន្តក្រុមហ៊ុននោះដែរ។ ម្យ៉ាងវិញទៀតវិក្កយបត្របញ្ជាទិញរថយន្តពីក្រុមហ៊ុនGRANDEX លេខ 2021- 0 158 ចុះថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2021 នោះគឺជាវិក័យប័ត្រក្លែងក្លាយនោះទេដូចមាននៅក្នុងខ្លឹមសារលិខិតផ្លូវការរបស់ក្រុមហ៊ុនGRANDEXចុះថ្ងៃទី 17 ខែមករា ឆ្នាំ 2022 ខាងលើគឺបទល្មើសឆបោកក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្លាយប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ 2021 បទល្មើសព្រហ្មទណ្ឌ។


ក្រោយពីជនរងគ្រោះធ្វើការស៊ើបអង្កេតឃើញថា! ពិតជាឈ្មោះ ហង់ សំបូរ បានឆបោកខ្លួនពិតប្រាកដមែនក៏បានដាក់ពាក្យបណ្ដឹងទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃរហូតឈានដល់ធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី05 ខែមេសា ឆ្នាំ 2022 ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី 06 ខែមេសា ឆ្នាំ 2022 ដើម្បីសាកសួរបន្តតាមនីតិវិធីច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕




 

No comments:

Post a Comment

Pages