នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវ ក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុក ឃុំ ចូលរួមចុះពិនិត្យ សិក្សាទីតាំងជាក់ស្តែងលើករណីស្នើសូមវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ចំនួន ៥គម្រោង ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្ត ឃុំជំនាប់ ស្រុកថ្មបាំង។
ដើម្បីជំរុញឲ្យគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ ប្រព្រឹត្តិទៅដោយភាពល្អប្រសើរ រដ្ឋបាលខេត្តបានស្នើសូមនូវចំណុច មួយចំនួននៅពេលអ្នកស្នើសូមវិនិយោគទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន ដូចខាងក្រោម៖
១-ក្រុមហ៊ុនត្រូវអនុវត្តការងារឲ្យស្របនឹងនីតិវិធី និងគោលការណ៍ណែនាំនានាពីក្រសួងបរិស្ថាន និងត្រូវរៀបចំឲ្យមានផែនការមេឲ្យបានច្បាស់លាស់ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ឲ្យបានសមស្របតាមផែនការ
២- ក្រុមហ៊ុនត្រូវសិក្សាផលប៉ះពាល់ នៃគម្រោងឱ្យបានច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ
៣-សូមផ្តល់កិច្ចសហការឳ្យបានជិតស្និត និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានាជាយថាហេតុ
៤-សូមចូលរួមការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕
No comments:
Post a Comment