ថ្នាក់ដឹកនាំខេត្តព្រៃវែង ទទួលស្វាគមន៍គណៈប្រតិភូខេត្តដុងថាប់នៃប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ - BNP

Breaking

Friday, April 8, 2022

ថ្នាក់ដឹកនាំខេត្តព្រៃវែង ទទួលស្វាគមន៍គណៈប្រតិភូខេត្តដុងថាប់នៃប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២​ នៅសាលប្រជុំ(A)​ នៃសាលាខេត្តព្រៃវែង​ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម អ៊ុំ ប៊ុនឡេង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលសម្តែងការគួរសម និងស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយឯកឧត្តម ឡេគួកផូង ប្រធានគណៈកម្មាធិការបក្សខេត្ត និងឯកឧត្តម ផាម ធៀនងៀ ប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីជូនពរចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងខេត្តព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តដុងថាប់ (សាធារណរដ្ឋសង្គមនិយមវៀតណាម) ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលខេត្តព្រៃវែង និងខេត្តដុងថាប់។


ឯកឧត្ដម​ អភិបាល​ខេត្ត​ បានថ្លែងក្នុងពិធីនេះ នូវការសប្បាយចិត្តជាពន់ពេក ដែលកន្លងមករដ្ឋបាលខេត្តព្រៃវែង និងខេត្តដុងថាប់ បានមានទំនាក់ទំនងល្អ ក្នុងការជម្រុញទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរ បានជូនការដូរគ្នាទៅវិញទៅមកជាអនុស្សាវរីយផងដែរ។


សារជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏សូមជូនពរ ដល់ឯកឧត្តម ឡេ គួកផូង និងឯកឧត្តម ផាម ធៀនងៀ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ និងសហការី សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងសូមឱ្យជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕








 

No comments:

Post a Comment

Pages