ឃាត់ខ្លួនជនសង្ស័យ ករណីប្លន់(ទូរស័ព្ទដោយប្រើប្រាស់ដាវសាម៉ូរ៉ៃ) នៅបាត់ដំបង - BNP

Breaking

Saturday, April 23, 2022

ឃាត់ខ្លួនជនសង្ស័យ ករណីប្លន់(ទូរស័ព្ទដោយប្រើប្រាស់ដាវសាម៉ូរ៉ៃ) នៅបាត់ដំបង

បាត់ដំបង ៖  នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ផ្នែកជំនាញព្រហ្មទណ្ឌ័នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ កប ស៊ុនណារី ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីប្លន់(ទូរស័ព្ទដោយប្រើប្រាស់ដាវសាម៉ូរ៉ៃ) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០ និង៤០នាទី នៅត្រង់ចំណុចក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


ក្រោយពីទទួលបណ្តឹងជនរងគ្រោះកម្លាំងយើងបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ៖ 

១ ឈ្មោះ កាយ គីមព័រ (ហៅ ទី)ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២ ឈ្មោះ ជេត ណូមុនីវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាប់ពាក់ព័ន្ធករណីប្លន់(ដោយដាវសាម៉ូរ៉ៃ)កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០ និង៤០នាទី មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួរពួកខ្លួនបានសារភាពថាពិតជាបានយកដំបងដាវសាម៉ូរ៉ៃ ភ្ជុងយកទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន ។

+សម្ភារៈដកហូត៖ -ទូរស័ព្ទដៃម៉ាកអូប៉ូ ពណ៍ទឹកប៊ិច ចំនួន០១គ្រឿង -ម៉ូតូម៉ាកហុងដាអ៊ែប្លែក ពណ៍ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង ១C៦៧៧៧ ។

+ករណីខាងនេះផ្នែកជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់ ។




 

No comments:

Post a Comment

Pages