ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាគ្រឿងញៀន នៅចំណុចវិហារឯករង្សី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា - BNP

Breaking

Wednesday, April 27, 2022

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាគ្រឿងញៀន នៅចំណុចវិហារឯករង្សី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាឲ្យកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅទីតាំងវិហារឯករង្សី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ (ស្រី០១នាក់) និងដកហូតវត្ថុតាំង ក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន៤កញ្ចប់តូច និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕


 

No comments:

Post a Comment

Pages