ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានអង្គការបោសសំអាតមីន និងអភិវឌ្ឍន៍សហគមន៍អន្តរជាតិ( IMCCD) - BNP

Breaking

Tuesday, March 8, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានអង្គការបោសសំអាតមីន និងអភិវឌ្ឍន៍សហគមន៍អន្តរជាតិ( IMCCD)

 

នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបលោក តាកាយ៉ាម៉ា រីអូជិ ប្រធានអង្គការបោសសំអាតមីន និងអភិវឌ្ឍន៍សហគមន៍អន្តរជាតិ (IMCCD)។ ក្នុងឱកាសនោះ លោកបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកលិខិតអបអរសាទរ ពីសំណាក់ ឯកឧត្តម តូគីហីរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហិមិ នៃប្រទេសជប៉ុន ជូនដល់ ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក្នុងឱកាសដែល ឯកឧត្តម បានផ្ទេរភារកិច្ចមកជាអភិបាលខេត្តបាត់ដំបង។ លោកបានបន្តទៀតថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានចុះអនុស្សារណនៃការយោគយល់គ្នាស្ដីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហិមិ នៃប្រទេសជប៉ុន ហើយដើម្បីរឹតចំណង់មិត្តភាពរវាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តអិហិមិ ឯកឧត្តម តូគីហី ណាកាម៉ូរ៉ា អភិបាលខេត្តអិហិមិ នៃប្រទេសជប៉ុន ធ្លាប់បានផ្ដល់នូវត្រាក់ទ័រចំនួន១គ្រឿង ហើយនៅពេលខាងមុខនេះគ្រោងនឹងផ្តល់រថយន្តសង្រ្គោះបន្ទាន់ចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ជូនដល់រដ្ឋបាលខេត្តបាត់ដំបងនាពេលខាងមុខនេះ។ 


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម អភិបាលខេត្តអិហិមិ និងប្រជាជននៃប្រទេសជប៉ុន ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានយកចិត្តទុកដាក់ ក្នុងការផ្ដល់ជាជំនួយផ្សេងៗ ជាពិសេសរថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ។ ដោយនេះគឺជាការចូលរួមចំណែកក្នុងវិស័យសុខាភិបាល វិស័យកសិកម្មជាដើម និងដើម្បីរឹតចំណងមិត្តភាពជាបងប្អូនដ៏ល្អ យ៉ាងជិតស្និត ដើម្បីអភិវឌ្ឍន៍ខេត្តទាំងពីរឲ្យកាន់តែរីកចម្រើនទៅមុខ៕









No comments:

Post a Comment

Pages