លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារខ្វះខាត និងព្រះសង្ឃ យាយជី តាជី នៅវត្តកណ្តាល - BNP

Breaking

Wednesday, March 23, 2022

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារខ្វះខាត និងព្រះសង្ឃ យាយជី តាជី នៅវត្តកណ្តាល

នាថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារក្រីក្រ និងព្រះសង្ឃ យាយជី តាជី នៅវត្តកណ្តាល។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឯកឧត្តម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ តែងតែគិតគូរពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ឯកឧត្តមតែងតែពាំនាំនូវគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនបងប្អូន ដែលមានជីវភាពខ្វះខាត ទោះជាការឧបត្ថម្ភមិនសមស្របទៅនឹងតម្រូវការ តែជាទឹកចិត្តសប្បុរស និងជាវប្បធម៌ចែករំលែក ជាទឹកចិត្តចូលរួមកាត់បន្ថយនូវការខ្វះខាតរបស់បងប្អូនមួយចំណែក។ បងប្អូនទាំង ១០០គ្រួសារ ដែលរស់នៅឃុំកណ្តោល ស្រុកបូទុមសាគរ ពិតជាអ្នកដែលមានជីវភាពខ្វះខាត តែធ្វើយ៉ាងណាត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ បើសិនជាបងប្អូនឆ្លងជំងឺ ប្រាកដជាមិនមានពេលវេលាស្វែងរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារបានទៀតទេ ធ្វើយ៉ាងណាអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត នូវវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា៕






 

No comments:

Post a Comment

Pages