រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ ក្រុង ស្រុកស្តីពីការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គម - BNP

Breaking

Friday, March 18, 2022

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ ក្រុង ស្រុកស្តីពីការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គម

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានអញ្ជើញ ជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះ បណ្តាល គ្រូ បង្គោល ថ្នាក់ ខេត្ត ក្រុង ស្រុក ស្តីពី ការ អនុវត្ត ការងារ គណនេយ្យភាពសង្គម រៀចំ ដោយ រដ្ឋបាលខេត្តកំពង់ឆ្នាំងសហការ សម្រប សម្រួល ជាមួយ ក្រុមការងារគណនេយ្យ ភាពសង្គម ថ្នាក់ជាតិ ដោយមានការចូលរួមពីអស់លោក លោកស្រីមកពីសាមីមន្ទីរពាក់ព័ន្ធក្នុងខេត្តផងដែរ។


មានប្រសាសន៍បើកក្នុងឱកាសនោះ ឯកឧត្តម ស៊្រន សំឫទ្ធី បានមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការ យុទ្ធសាស្ត្រ ស្តីពីការ ងារ គណនេយ្យ ភាពសង្គម សម្រាប់ ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ » ដល់គ្រូ បង្គោល ថ្នាក់ ខេត្ត និង ថ្នាក់ក្រុង ស្រុក ដើម្បី មានលទ្ធភាព បណ្តុះបណ្តាលបន្តទៅដល់អង្គភាព ផ្តល់សេវា អំពី «ផែនការ អនុវត្ត គណនេយ្យភាពសង្គម សម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ» ដោយ ផ្តោតការយកចិត្តទុកដាក់ ទៅលើការពង្រឹង ភាពងាយស្រួល ទទួល បានព័ត៌មាននានា និងព័ត៌មានថវិកា ការ ត្រួតពិនិត្យតាមដាន ដោយប្រជាពលរដ្ឋការសម្របសម្រួល និងការពង្រឹង សមត្ថភាព និង ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។


ឯកឧត្តមក៏បានមានប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃមានសារ:សំខាន់ណាស់និងផ្តល់អោយយើងយល់ដឹងយ៉ាងច្បាស់នូវអត្ថន័យនៃការអនុវត្តការងារគណនេយ្យភាព ព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធរួមមានវិស័យសាធារណៈ អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសកម្មភាពអភិវឌ្ឍរបស់ស្ថាប័ន អង្គភាពនិមួយៗប្រកបដោយប្រសិទ្ធិភាព និងទទួលខុសត្រូវខ្ពស់។


ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើទៅគ្រូបង្គោលទាំងអស់សូមយកចិត្តទុកដាក់តាមដានស្តាប់នូវមេរៀននីមួយៗស្តីពីការអនុវត្តគណនេយ្យភាពសង្គមដើម្បីជាទុនដ៍សំខាន់សម្រាប់យកទៅបង្រៀនបន្តដល់រដ្ធបាល ឃុំ សង្កាត់ យកទៅអនុវត្តទទួលបានជោគជ័យ៕





 

No comments:

Post a Comment

Pages