រសៀលថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ងាយរងគ្រោះ ចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយចំនួន ១៩៨គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំកោះជីវាំង និងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំមកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បង ប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុតដែលជា និច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើស អើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម ក៏បានមានប្រសាសន៍ផងដែរថា អំណោយទាំងអស់នេះ គឺបានមកពីការចូលរួមរបស់ សប្បុរសជន ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោជំទាវ ដែលសម្តេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ និងជួយទប់ស្កាត់ការនេសាទខុសច្បាប់ និងការធ្វើជំរឿនឧបករណ៍នេសាទ ក្នុងករណីរកឃើញថាមានឧបករណ៍នេសាទដែលខុសច្បាប់ គឺសមត្ថកិច្ចត្រូវតែដកហូត។
ឯកឧត្តមក៏បាន សំណូមពរឲ្យប្រជាពលរដ្ឋ បើបានជួបបទល្មើសនេសាទ សូមទាក់ទង និងផ្តល់ព័ត៌មានមកអាជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ចជំនាញដើម្បីអនុវត្តទៅតាមច្បាប់។
ឯកឧត្តមក៏បានបន្ត ជំរុញឲ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងដូសទី២រួចហើយ សូមរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣បន្តទៀត ព្រោះថាដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូរមីក្រុង បាននឹងកំពុងផ្ទុះឆ្លងបន្តមកតាមបណ្តាខេត្ត បើមិនមានការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះទេ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖
អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស,មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ជែលចំនួន១ដបផងដែរ។
ជាមួយនេះដែលឯកឧត្តមនិងសហការី បានប្រគេន
គ្រឿងបរិក្ខាចំពោះព្រះសង្ឃ វត្តអន្លង់តាអួរ រួមមាន អង្ករ ១០០kg ទឹកបរិសុទ្ធចំនួន ១០កេស មី ៣កេស និងបច្ច័យមួយចំនួនផងដែរ៕
No comments:
Post a Comment