អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ - BNP

Breaking

Saturday, March 26, 2022

អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊្រន សំឫទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរប្រជាពលរដ្ឋស្រុកសាមគ្គីមានជ័យ បានដឹកនាំក្រុមការងារចុះទៅសម្របសម្រួល និងដោះស្រាយទំនាស់វាស់វែងដីទំនាស់រវាងភាគីឈ្មោះហាក់ សេង ភេទប្រុស អាយុ ៦៩ឆ្នាំមុខរបរ កសិករ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយនឹងឈ្មោះ នួន ថន ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ភាគីទាំងសងខាងបានព្រមព្រៀង ឯកភាពគ្នាតាមគោលការណ៍ឈ្នះឈ្នះ៥០%ដូចគ្នា និងបោះបង្គោលនៅលើទីតាំងដីចែកជាពីរស្មើរៗគ្នា។


ឯកឧត្តមស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ថា នេះជាលទ្ធផលដែលក្រុមការងារចុះដោះស្រាយទំនាស់ និងសំណូមពរប្រជាពលរដ្ឋ បានបំពេញធ្វើឱ្យប្រជាពលរដ្ឋ ទទួលយកទាំងអស់គ្នាដោយស្នាមញញឹម។ឯកឧត្តម ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានចូលរួមទាំអស់គ្នា ហើយនៅឱ្យជាប់នឹងប្រជាពលរដ្ឋ ក្តាប់ឱ្យបានរាល់បញ្ហា និងសំណូមពរ ដែលកើតមានឡើងនូវមូលដ្ឋានរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ ប្រកបដោយឆន្ទៈ តម្លាភាព និងមូលដ្ឋានច្បាប់៕





 

No comments:

Post a Comment

Pages