នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវារអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចិរភាពនាពេលអនាគត។
សូមជម្រាបថា ទិវាអន្តរជាតិនារី ៨មីនានេះ ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់ ការរើងអ៊ើងផ្លូវភេទ ព្រមទាំងអសមភាពរវាងបុរសនិងស្ត្រី។
ខេត្តកំពតបានរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ នេះឡើង ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយនេះក៏ជាការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ ក្រោមដំបូលសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចតេជោ យកជីវិតទៅប្តូរ៕
No comments:
Post a Comment