មណ្ឌលគីរី: នៅថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៨ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន៥នាក់ និងរបួសធ្ងន់០១នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០ នាទីនៅចំណុចស្រែចោទភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ក្នុងកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ក្នុងនោះជនដៃដល់ចំនួន០៤នាក់ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន០២នាក់ រួមមាន៖
១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង ជាមក្លោងផ្តេីមគំនិត
២-រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)
៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ (សហចារី)
៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង (សហចារី)
៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ ឆ្នាំ
ជនជាតិ ព្នង (បញ្ជាអោយសម្លាប់)
៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ (បញ្ជាអោយសម្លាប់)
ជនសង្ស័យទាំង០៦នាក់ ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
តាមចម្លើយ ជនសង្ស័យបានសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥នាក់ និងរងរបួស០១នាក់ ដោយសាគំនុំ នឹងចោទប្រកាន់ថា គ្រួសារជនរងគ្រោះជា អាបធ្មប់ ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
No comments:
Post a Comment