អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារស្រាវជ្រាវករណីប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដែលបានកាន់កាប់លុបប្រឡាយចាស់ ដែលស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ - BNP

Breaking

Saturday, February 5, 2022

អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារស្រាវជ្រាវករណីប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដែលបានកាន់កាប់លុបប្រឡាយចាស់ ដែលស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ ដោយយោងរបាយការណ៏លេខ ៨៧២ របក ចុះថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២១ របស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំងស្ដីពី លទ្ធផលស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីបោះទីតាំងអមសងខាងផ្លូវលេខ៥២ និង ចាក់ដីលុបប្រឡាយ ចាស់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តនីតិវិធីស្រាវជ្រាវពាក់ពន្ធ័ ចំនួន ១៥ គ្រួសារ ដែលបានកាន់កាប់ដី លុបប្រឡាយចាស់ខាងលិចផ្លូវលេខ៥២ នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។


ឯកឧត្ដម បានមានប្រសាសន៍ថា៖ គួរស្តារប្រឡាយឡើងវិញ (ចំពោះទីតាំងដែលពួកគាត់បានចាក់ដីលុបកន្លងមក) និងត្រូវឱ្យពួកគាត់ប្រគល់ដីដូនរដ្ឋវិញ ដោយគ្មានលក្ខខណ្ឌ និងត្រូវអនុវត្តនីតិវិធីច្បាប់ ចំពោះមេក្លោង ដែលនាំកាន់កាប់ដីរដ្ឋខុសច្បាប់ ទាក់ទងនឹងការលុបប្រឡាយដែល បានបង្កមហន្តរាយដល់ធនធានជលផល៕






 

No comments:

Post a Comment

Pages