នាព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នៃក្រសួងការពារជាតិ អំពីលទ្ធផលនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ និងការបិទមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ (ដូសជម្រុញ)ដែលបានចាក់ជូនដល់បងប្អូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលដ្ឋនៅក្រុងបាវិត ខេត្តស្វាយរៀង វ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ (SINOVAC) ចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ចាក់បានសរុបចំនួន៣៦.២១៥នាក់ ស្រីចំនួន២០.២២៤នាក់។
អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ជវត្ថុសាលាខេត្ត និងប្រតិភូក្រសួងការពារជាតិមួយចំនួនទៀត៕
No comments:
Post a Comment