ភ្នំពេញ÷មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះបាយការពីរវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញផ្ទះចំនួន ៤ខ្នង និងសម្ភារៈអស់ទាំងស្រុង។
យោងតាមសំដីរបស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លៀង ទិនធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងសំណង់ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ដុតផ្ទះបង្ករជាអគ្គិភ័យ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេីលេីថ្មក្រោម ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ខូចខាតចំនួន ៤ខ្នង និងសម្ភារៈអស់ទាំងស្រុង។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១ឡាន ស្មេីរនឹង ៨៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ៦គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបានគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រ៕
No comments:
Post a Comment