ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោក ហោ សេរីវឌ្ឍន៍ ស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នាឱកាសនោះ លោកបណ្ឌិត បានសម្តែងនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខដល់សមាជិកក្រុមគ្រួសាររងគ្រោះទាំងនោះ និងក្នុងការសម្រួលដល់ការលំបាកចំពោះមុខ ក្រុមការងារក៏បាននាំយកអំណោយដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដេីម្បីរួមចំណែក ឧបត្ថម្ភជូនក្រុមគ្រួសារដែលកំពុងជួបការលំបាកទាំង៣ខាងលេីនោះផងដែរ។
សម្ភារ និងថវិកាដែលបានឧបត្ថម្ភ ក្នុងមួយគ្រួសារមានដូចជា ៖
១. ទឹកត្រី ៣យួរ (៦ដប)ក្នុងមួយគ្រួសារ ១យួរ
២. ភេសជ្ជៈ Pocari sweat ៣កេស ក្នុងមួយគ្រួសារ ១កេស
៣. ជែលលាងដៃ = ១ដប ( ៥០០ml W.A.O )
៤. តែខ្ញីទឹកឃ្មុំ = ១ប្រអប់
៥. សាប៊ូបោកសំលៀកបំពាក់ = ១ដប
៦. ច្រាសដុសធ្មេញ = ៥ដើម
៧. កន្ត្រៃកាត់ក្រចក = ៥កន្ត្រៃ
៨. ត្រីខ ៣យួរ (១២កុំប៉ុង) ក្នុងមួយគ្រួសារ ១យួរ
៩. ទឹកសុីអុីវ ៣យួរ (៦ដប) ក្នុងមួយគ្រួសារ ១យួរ
១០. មីម៉ាម៉ា ៣កេស (៣០កញ្ចប់)ក្នុងមួយគ្រួសារ១កេស
១១.អង្ករ៥០គ.ក្រ. ក្នុងមួយគ្រួសារ
១២. ម៉ាស់ ៦ប្រអប់ ក្នុងមួយគ្រួសារ២ប្រអប់
១៣.ថវិកា ៦លានរៀល ក្នុង១គ្រួសារ ២លានរៀល
១៤.ថ្នាំពេទ្យ៣កញ្ចប់ =មួយកញ្ចប់ ក្នុង១គ្រួសារ +ក្នុងកម្មវិធីទទួលអំណោយនេះផងដែរ ប្រជាពលរដ្ឋរងគ្រោះទាំង៣គ្រួសារ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែគិតគូរ និងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ ក្នុងនោះពួកគាត់ក៏បានរៀបចំជានំបញ្ចុកសម្លរការី សម្រាប់ជាការអរគុណដល់ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋក្បែរខាងដែលបានជួយសង្គ្រោះតាមរយៈការពន្លត់អគ្គិភ័យបានទាន់ពេលវេលា និងធ្វើអោយទំហំនៃការឆេះត្រឹមតែ៣ខ្នងផ្ទះ ដែលនេះជាស្មារតីសាមគ្គីជួយយកគ្នាក្នុងគ្រាអាសន្ន៕
No comments:
Post a Comment