រសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចែកជូនដល់លោកយាយ លោកតា ចាស់ជរាចំនួន ៥០នាក់ នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ឯកឧត្តម បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
អំណោយដែលបានផ្តល់ជូនក្នុង១នាក់ទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស ជែលលាងដៃ១ដប ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមនឹង អាវរងា១ ថវិកា៥០,០០០រៀល ជាអំណោយរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ៕
No comments:
Post a Comment