ភ្នំពេញ÷រថយន្តបែនដឹកខ្សាច់មួយគ្រឿងបើកបរក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនសុីបណ្ដាលឲ្យជ្រុលទៅបុករថយន្តព្រូសពីក្រោយនឹងរថយន្តស៊េរីទំនើបពេញទំហឹងរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នកធ្វើដំណើរនៅតាមដងផ្លូវរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៥០នាទីព្រឹក ថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងសង្កាត់ក្នុងភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្សីបពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BG-7169 បើកបរតាមបណ្ដោយផ្លូវលេខ១០០៣ក្នងទិសដៅពីជើងទៅត្បូង ស្របទិសដៅគ្នាជាមួយនឹងរថយន្តព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BE-7816 បើកធ្វើដំណើរយឺតៗ ព្រោះអីនៅខាងមុខមានផ្លូវបំបែកជាបួនមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាច្រើន ខណៈពេលមកដល់ត្រង់ចំណុចនិងក្រុមហ៊ុនស៊ុនសុីមុិចកូ ក៍មានបុរសម្នាក់បើករថយន្តបែនដឹកខ្សាច់ពណ៌សលាយខៀវមួយគ្រឿងពាក់ស្លាកលេខចង្កូតស្ដាំ-PP-0790 បើកស្របទិសដៅគ្នាក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនសុីទើបជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្ដព្រួសនិងរថយន្តហ្សីបគៀបជាប់គ្នាទៅមុខលែងរួចរោងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបបានធ្វើការវាស់វែងយករថយន្តទាំង ៣គ្រឿងដាក់អែបនឹងចិញ្ចឹមផ្លូវហើយឲ្យភាគីទាំងបីធ្វើការចចារគ្នាអស់រយៈពេលជិតមួយម៉ោងម្ចាស់រថយន្តបង្កព្រមសងសំណង់ទៅរថយន្តហ្សីបចំនួនទឹកប្រាក់ 1000 ដុល្លារ រីឯរថយន្តព្រូសត្រូវបានម្ចាស់ឱ្យយកទៅធ្វើការជួសជុលឲ្យបានស្អាតដូចដើមវិញដើម្បីបញ្ចប់រឿង។
No comments:
Post a Comment