ភ្នំពេញ÷ មានករណីអគ្គីភ័យមួយបានឆាបឆេះកាលពីវេលាម៉ោវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី២១ ខែវិឆ្ឆិកា ឆ្នាំ២០២១ដែលស្ថិតនៅចំណុចផ្លូវរថភ្លេីង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ព្រមទាំងឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង និងសម្ភារៈមួយចំនួនទៀត។
បើតាមប្រភពព័ត៌មានដែលយើងទទួលបានពីលោក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ហយ សែម ភេទស្រី និងម្ចាស់ទីតាំងឈ្មោះ សេន ផេង ភេទស្រី មុខរបរ កម្មករ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
នៅក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះផ្ទះឈេីប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ អស់ផ្ទះចំនួន ៣ខ្នង រួចសម្ភារៈមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើរនឹង ៧៥ម៉ែត្រគូប ទទើបរលត់ទាំងស្រុង សូមបញ្ជាក់ផងដែលថាក្នុងហេតុការណ៍គ្រោះថ្នាក់ភ័យខាងលើនេះមិនបង្កឲ្យមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ៕
No comments:
Post a Comment