(ភ្នំពេញ)÷ផ្អេីលទាំងយប់ ដោយរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL មួយគ្រឿងសង្ស័យម្ចាស់បើកលឿនបានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលបាក់អស់មួយកង់ រួមនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃ១៣ ខែតុលា ឆ្នាំ២០២១នេះ។
រថយន្តស៊េរីទំនើបខាងលើនេះ បើតាមរយៈផ្លាកលេខពិសេសនេះគេអាចស្គាល់បានថាជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ដែលនាពេលកន្លងមកលោក ឌួង ឆាយ ធ្លាប់បាននិយាយថាអតីតភរិយារបស់ខ្លួនចូលចិត្តដើរលេងយប់។
ក្រោយពីបានដឹងដំណឹងគ្រោះថ្នាក់នេះ លោក ឌួង ឆាយ ក៏បានសម្ដែងការព្រួយបារម្ភខ្លាំងផងដែរ ដោយរូបលោកបានបន់ស្រន់សង្ឃឹមថាអតីតភរិយានឹងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទៅចុះ។
លោក ឌួង ឆាយ បានសរសេរលើគណនីរបស់ខ្លួនថា ៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”។
បន្ថែមពីនេះ លោកក៏បានសរសេរបន្ថែមមួយឃ្លាទៀត ដែលបញ្ជាក់ពីពាក្យសម្ដីដែលខ្លួនធ្លាប់បាននិយាយ ដោយបានសរសេរថា ៖ “ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់”៕
No comments:
Post a Comment