អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការពង្រឹងការត្រួតពិនិត្យសន្តិសុខ បទល្មើស និងការទប់ស្កាត់ពលករឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ - BNP

Breaking

Monday, September 20, 2021

អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការពង្រឹងការត្រួតពិនិត្យសន្តិសុខ បទល្មើស និងការទប់ស្កាត់ពលករឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការ ពង្រឹងការត្រួតពិនិត្យសន្តិសុខ បទល្មើស និងការទប់ស្កាត់ពលករឆ្លងដែន

តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាមួយលោកមេបញ្ជាការ មេបញ្ជាការរងកងពល សឹករងខេត្ត ស្នងការ និងមេបញ្ជាការគ្រប់ផ្នែកឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងអភិបាលក្រុង/ស្រុកទាំង៥ នៅសាលាខេត្តបន្ទាយមានជ័យ,ថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១។


ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំដល់មេបញ្ជាការកងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធាទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។


ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានរំលឹកបន្ថែមដល់កងកម្លាំង មន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕







 

No comments:

Post a Comment

Pages