អភិបាលខេត្តកំពង់ឆ្នាំង អញ្ញើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ - BNP

Breaking

Monday, September 13, 2021

អភិបាលខេត្តកំពង់ឆ្នាំង អញ្ញើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរឯកឧត្តម សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ទីរជំនាញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


សូមបញ្ជាក់ថា៖ ក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃ នៅប៉ែកខាងលើ ក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ មានការកើនឡើង ដែលតម្រូវឲ្យអាជ្ញាធរ និងមន្ទីរជំនាញសម្រេចបើកទ្វារទឹកបង្ហូរចុះមកតាមស្ទឹងក្រាំងពន្លៃ ហើយរួមផ្សំនឹងបរិមាណទឹកភ្លៀងយ៉ាងគំហុក ជាហេតុធ្វើឲ្យទឹកបានហូរកាត់ផ្លូវជាតិលេខ៥ ដោយអន្លើ។


ឆ្លើយតបនឹងសភាពការណ៍នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានចាត់តាំងក្រុមការងារខេត្តស្រុក សហការជាមួយក្រុមហ៊ុនជប៉ុនដែលសាងសង់ផ្លូវជាតិលេខ៥ ចាក់ដីកិនបង្ហាប់លើកបន្ថែមតួផ្លូវឱ្យខ្ពស់ ជីកកាយមុខទឹកបន្ថែម និងចាត់ឱ្យសមត្ថកិច្ចប្រចាំការរៀបចំសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ និងបង្ការ​កុំឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ ជាពិសេសប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព៕





 

No comments:

Post a Comment

Pages