អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារអនុគណ:កម្មការដោះស្រាយផលប៉ះពាល់ចុះវាស់កំណត់និយាមការ បោះបង្គោលអ័ក្សលើទីតាំងគម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់ - BNP

Breaking

Tuesday, September 14, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារអនុគណ:កម្មការដោះស្រាយផលប៉ះពាល់ចុះវាស់កំណត់និយាមការ បោះបង្គោលអ័ក្សលើទីតាំងគម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម អភិបាលខេត្តបានដឹកនាំក្រុមការងារអនុគណ:កម្មការដោះស្រាយផលប៉ះពាល់ និងក្រុមការងារអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនចុះសម្របសម្រួលដោះស្រាយផលប៉ះពាល់ និង ចុះវាស់កំណត់និយាមការ បោះបង្គោលអ័ក្សលើទីតាំងគម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់របស់គម្រោងធ្វើអោយប្រសើរឡើងនៃកំណាត់ផ្លូវជាតិលេខ៥របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយJICA ក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច ចំណុចគីឡូម៉ែត្រ46+ និង 48+៕




 

No comments:

Post a Comment

Pages