គំនរឈើមួយគំនរធំមានចំនួនរាប់រយសន្លឹក #ដែលមានមុខកាត់ធំៗក្រុមឈ្មួញបានដឹកយកមកលាក់ទុកត្រូវបានសមត្ថកិច្ចចុះបង្ក្រាបបានដោយជោគជ័យ !!! - BNP

Breaking

Friday, September 24, 2021

គំនរឈើមួយគំនរធំមានចំនួនរាប់រយសន្លឹក #ដែលមានមុខកាត់ធំៗក្រុមឈ្មួញបានដឹកយកមកលាក់ទុកត្រូវបានសមត្ថកិច្ចចុះបង្ក្រាបបានដោយជោគជ័យ !!!

{#ស្រុកចិត្របុរី}÷ ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានបង្ហើបប្រាប់មកកាន់ គេហទំព័រ bnp យើងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០នាទី ថា បានប្រទះឃើញគំនរឈើមួយកន្លែង ត្រូវបានក្រុមឈ្មួញដឹកយកមកស្តុកលាក់ទុកនៅចំណុច (យាយមាស) {ហៅ រលច លើ} ស្ថិតក្នុងភូមិ អង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី ។


បន្ទាប់ពីអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងខាងលើដើម្បីថតផ្ដិតរូបភាព គឺជាក់ស្ដែង ដូចនូវអ្វីដែលបងប្អូនប្រជាពលរដ្ឋផ្ដល់ព័ត៌មាន មកកាន់ក្រុមការងារយើងពិតប្រាកដមែន។ ប្រភពដដែលបានបន្តទៀតថា ឈើទាំងនេះគឺជាឈើដែលក្រុមឈ្មួញដឹកយកមកស្តុកទុកដើម្បីរង់ចាំឲ្យរថយន្តរបស់ក្រុមឈ្មួញដែលរកស៊ីដឹកបទល្មើសតាមប្រភេទរថយន្ត សាំយ៉ុង ដឹកយកទៅលក់ចែកចាយបន្ត នៅតាមបណ្ដាខេត្តនានា។ 


បន្ទាប់ពីធ្វើការសាកសួរព័ត៌មានពីសំណាក់បងប្អូនប្រជាពលរដ្ឋ រួចមកក្រុមការងារ បានធ្វើសេចក្តីរាយការណ៍ គោរពជូន ជាព័ត៌មានដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងស្រុកចិត្របុរី ដើម្បីឲ្យលោកបានជ្រាបជាព័ត៌មាន។


ក្រោមការចង្អុលបង្ហាញ ពីលោក #ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន  #មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងសហការ ពីលោក #ឧត្តមសេនីយ៍ទោ  លន់ សុផាត #ស្នងការនគរបាលខេត្តក្រចេះ ។  ដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាប ដោយលោក សន ចំរ៉ុង #គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដែលកន្លងមកលោក តែងតែសកម្ម ក្នុងការទប់ស្កាត់និងបង្ក្រាប រាល់សកម្មភាពបទល្មើសនានា ជាក់ស្ដែង នៅរសៀល ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៣ និង ១១នាទី លោកសន ចំរ៉ុង អភិបាលរងស្រុកចិត្របុរី បានដឹកនាំកំលាំង ដោយផ្ទាល់ ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ ដោយមានការសហការជាមួយនឹង កម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្របុរី និងកម្លាំងអធិការរដ្ឋាននគរបាលស្រុក  សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត  ប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត  បានចុះប្រតិបត្តិការចាប់ឃាត់ ឈើសន្និធិអា (ជាប្រភេទឈើចម្រុះ ) ចំនួន ១២៧ សន្លឹក ដោយគ្មានម្ចាស់ទទួលខុសត្រូវ នៅចំណុច ភូមិ ឃុំ ខាងលើ។ 


 បច្ចុប្បន្នវត្ថុតាង បាននាំយកមករក្សាទុក នៅស្ថានីយបណ្ដុះកូនឈើខ្សារ ស្រុកចិត្របុរីខេត្តក្រចេះ  ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ។


    ប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី មានការសាទរចំពោះ #លោកអភិបាលរងស្រុកចិត្របុរី ដែលមានឆន្ទៈយ៉ាងមុតមាំ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភាពជាអ្នកដឹកនាំ។ 


  ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តក្រចេះ មេត្តាធ្វើយ៉ាងណា បង្កើនការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិ ដែលសេសសល់ទុកដល់កូនចៅជំនាន់ក្រោយផងចុះទាន។

គេហទំព័រ www.bnp-news.com







 

No comments:

Post a Comment

Pages