ខេត្តកែបៈ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកែប ជាមួយរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយិកាទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងមន្រ្តីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តកែប ។
កិច្ចប្រជុំសាមញ្ញលេីកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាកែប នាឱកាសនេះ មានរបៀបវារ:សំខាន់ៗរួមមាន៖
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១
២-សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី២៦ ដល់កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្កីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត
៤-បញ្ហាផ្សេងៗ៕
No comments:
Post a Comment