ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលលេីជំនាញការិយាល័យជួរមុខ​ (Front Office) - BNP

Breaking

Tuesday, August 24, 2021

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលលេីជំនាញការិយាល័យជួរមុខ​ (Front Office)

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក​ សាយ​ ម៉េងគីម​ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ តំណាង​ ឯកឧត្តម​ ស្វាយ​ សំអ៊ាង​ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមក្នុងពិធិបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលលេីជំនាញការិយាល័យជួរមុខ​ (Front Office)ខេត្តមណ្ឌលគិរី តាមប្រព័ន្ធអនឡាញ​Zoom Meeting និង Hybrid សំដៅជំរុញការបណ្តុះបណ្តាលស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។ 


វគ្គបណ្តុះបណ្តាលនេះមានអ្នកដាក់ពាក្យសរុប ៤៣រូប និងជាប់ស្របតាមលក្ខខណ្ឌជ្រើសរើសចំនួន២៧ ដើម្បីទទួលបានការបណ្តុះបណ្តាលលើវីធីសាស្ត្របង្រៀន និងជំនាញបច្ចេកទេស ដើម្បីអាចក្លាយជាគ្រូបង្គោល ហូកា ដែលអាបណ្តុះបណ្តាលបន្តនៅភូមិភាកឦសាន្ត។


កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) ក្នុងសម្ព័ន្ធជាមួយ INBASនិងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍៕







 

No comments:

Post a Comment

Pages