សម្ដេចក្រឡាហោម​ ស​ ខេង​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពី​បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩​ ជាពិសេសវីរុសបំប្លែងថ្មី​ Delta​ នៅខេត្តព្រៃវែង - BNP

Breaking

Tuesday, August 10, 2021

សម្ដេចក្រឡាហោម​ ស​ ខេង​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពី​បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩​ ជាពិសេសវីរុសបំប្លែងថ្មី​ Delta​ នៅខេត្តព្រៃវែង

ទីស្ដីការក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០២១នេះ​ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋ​មន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ​កិច្ចប្រជុំស្ដីពី​បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩​ ជាពិសេសវីរុសបំប្លែងថ្មី​ Delta​ នៅខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង-ស្រុកនៅក្នុងខេត្តព្រៃវែង និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ​ឯកឧត្ដម​ ជា សុមេធី អភិបាល​ នៃគណ:អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ និងសមាជិក-សមាជិកា​ ព្រមទាំង​ អ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។


នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក៏បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង ហើយឯកឧត្តមក៏បានលើកឡើងអំពីប្រឈម និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាពប្រឈមនឹងមេរោគបំប្លែងថ្មីចុងក្រោយនេះផងដែរ៕










 

No comments:

Post a Comment

Pages