កំពង់ឆ្នាំង៖ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកទេយ្យទាន និងបច្ច័យ ប្រគេនចំពោះព្រះចៅអធិការវត្ត សិរីវង្សសត្ថារាម (ហៅវត្តថ្នល់ឈើទាល) ស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីទុកផ្គត់ផ្គង់ក្នុងអំឡុងពេលព្រះសង្ឃចូលកាន់ព្រះវស្សារយះពេល០៣ខែ។
ទេយ្យទានដែល ឯកឧត្តម និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ករចំនួន ១៧៥គីឡូក្រាម មី ០៥កេស ភេសជ្ជៈ ០៣កេស ម៉ាស់ ០២ប្រអប់ និងបច្ច័យ ២០០ដុល្លា និង៤០០.០០០រៀល៕
No comments:
Post a Comment