ករណីបង្ក្រាបទីតាំងលួចបេីកខារ៉ាអូខេល្មេីសនឹងសេចក្តីណែនាំ​របស់រដ្ឋបាលរាជធានីភ្នំពេញ​ - BNP

Breaking

Friday, August 6, 2021

ករណីបង្ក្រាបទីតាំងលួចបេីកខារ៉ាអូខេល្មេីសនឹងសេចក្តីណែនាំ​របស់រដ្ឋបាលរាជធានីភ្នំពេញ​

នៅយប់ថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២១​ មានករណីចុះបង្ក្រាបទីតាំង​ភោជនីយដ្ឋាន​ យឺហោ​ ផ្ទះផាតធី (party house) លួចបើកខារាអូខេktv នៅចំនុច ផ្ទះលេខ២០៣ ផ្លូវ២៦១ កែងផ្លូវ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំ​ដោយ​លោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក និង​ លោកវរ:សេនីយឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ បង្ក្រាប​ទីតាំងភោជនីយដ្ឋាន លួចបេីកខារ៉ាអូខេktv។  ក្នុងការចុះប្រតិបត្តិការនេះ​ កម្លាំងចម្រុះបានធ្វេីឃាត់ខ្លួន​មនុស្សចំនួន​១៣នាក់ (ស្រី៧នាក់) ៕




 

No comments:

Post a Comment

Pages