សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព - BNP

Breaking

Tuesday, August 17, 2021

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទទី១៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។


អញ្ជើញចូលរួមក្នុងពិធីដង្ហែថ្វាយព្រះរាជដំណើររបស់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។


ក្នុងព្រះរាជឱកាសព្រះអវត្តមានរបស់ព្រះអង្គ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។


សូមជម្រាបជូនផងដែរថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចតែងយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាទៀតទាត់តាមកាលបរិច្ឆេទកំណត់ថ្វាយដោយក្រុមវេជ្ជបណ្ឌិតនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន៕





 

No comments:

Post a Comment

Pages