ភ្នំពេញ ៖ បុរសសម្នាក់បានបែកក្បាលនិងកៀបជាប់នៅក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់បើករថយន្ត ឡិចសុីសnx-200t មួយគ្រឿងបោះពួយក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្គោលភ្លើងថ្មនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរថយន្តដាច់ជាពីរកំណាត់។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជិត៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះប្តជាពលរដ្ឋមួយកន្លែង មុខព្រលានយន្តហោះពោចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ចាវ ភេទប្រុស អាយុជាង២០ឆ្នាំ។
តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ដែលយាមនៅក្បែរកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus nx200t មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-1056ធ្វើដំណើរទៅដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវកោង បួងចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះនិងបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ជាពីរកំណាត់និងបែកបាក់រាយប៉ាយ ឯរថយន្តដាច់ជាពីរកំណាត់មើលលែងយល់និងខូចខាតទាំងស្រុងឯអ្នកបើកបរស្លាប់កៀបជាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញហៅរថយន្តមកស្ទូចយកសពចេញពីរថយន្ត ហើយធ្វើការវាស់វែងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ដោយឡែកសពជនរងគ្រោះគ្រូពេទ្យបានយកសំណាកពិនិត្យដោយអវិជ្ជមានជម្ងឺកូវីដ១៩ រួច សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments:
Post a Comment