ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម សរ សុវណ្ណ អនុប្រធានអនុគណៈកម្មការទី២ និងជាប្រធានក្រុមការងារសម្របសម្រួលជាមួយខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ នៃអនុគណៈកម្មការគ្រប់គ្រងច្រកចេញ ចូលប្រទេស អបដំណើរដោយឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅសាលាគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ស្ថិតនៅក្នុងក្រុងតាខ្មៅ និងវិទ្យាល័យ កំពង់កន្ទួត ស្ថិតនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្រាប់ពលករត្របល់មកពីប្រទេសថៃ ដើម្បីធើ្វចត្តាឡីស័ក។
ក្នុងឱកាសចុះពិនិត្យឯកឧត្តម សរ សុវណ្ណ បានកោតសរសើរដល់ក្រុមគ្រូពេទ្យ កងកម្លាំង និងអាជ្ញាធរ ដែលតែងតែជួយមើលការខុសត្រូវ និងតាមដានរាល់សកម្មភាពពលករ ដែលត្រលប់មកពីប្រទេសថៃ ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាពិសេសគឺមេរោគបំឡែងខ្លួនថ្មី ដែលតា ( Delta ) ដែលងាយនឹងឆ្លងបំផុត ។
ឯកឧត្តម សរ សុវណ្ណ បានបន្តថា ចំពោះមណ្ឌលចត្តាឡីស័កទាំង ២កន្លែង ដែលបានចុះពិនិត្យរួច គឺពិតជាបានរៀបចំបានយ៉ាងល្អប្រសើរ ដែលធើ្វអោយពលករ និងប្រជាពលរដ្ឋដែលបានមកធើ្វចត្តាឡីស័ក មានភាពងាយស្រួលក្នុងការស្នាក់នៅ ប្រកបដោយអនាម័យ មានផាសុខភាព និងសុវត្ថិភាព។
ឯកឧត្តមក៏បានស្នើដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ អនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៣ការពារ និង ៣កុំ ដោយត្រូវធានាថាការងារទទួលបានជោគជ័យ ឯមន្ត្រីក៏មានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ផងដែរ៕
No comments:
Post a Comment