អភិបាលខេត្តខេត្តបន្ទាយមានជ័យ អញ្ជើញចុះផ្តល់អំណោយឧបត្ថម្ភ ជូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារដែលធ្វើចត្តាឡីស័កនៅផ្ទះ - BNP

Breaking

Thursday, August 12, 2021

អភិបាលខេត្តខេត្តបន្ទាយមានជ័យ អញ្ជើញចុះផ្តល់អំណោយឧបត្ថម្ភ ជូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារដែលធ្វើចត្តាឡីស័កនៅផ្ទះ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៣១ ក្នុងសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។


 ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាជរខេត្តមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។


 ជាមួយគ្នានោះ ឯកឧត្តម អំពាវនាយឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៕





 

No comments:

Post a Comment

Pages