អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ - BNP

Breaking

Saturday, August 7, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ

នៅរសៀលថ្ងៃទី០៦  ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមនឹងបរិក្ខារពេទ្យ ជូនមកគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ខណៈដែលជំងឺនេះកំពុងតែមានឆ្លងរីករាលនៅតាមសហគមន៍ក្នុងខេត្តកំពង់ចាម ទាក់ទង់នឹងព្រឹត្តការណ៍សហគមន៍២០-កុម្ភៈ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះ កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។


អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះ រួមមាន៖

១-ឯកឧត្តម កែវ  អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ឧបករណ៍ធ្វើតេស្តរហ័ស ១.០០០ និងម៉ាស ១០.០០០។

២-លោកឧកញ៉ា ឡាង ទីលាង និងលោកជំទាវ ថវិកា ៤លានរៀល

៣-ធនាគារABAសាខាខេត្តកំពង់ចាម ៖ អាល់កុល ២កាន ម៉ាស៊ីនវាស់កម្តៅ ២គ្រឿង ទឹកសុទ្ធ១០កេស កូកាកូឡា ៦កេស

៤-លោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង៖ ទឹកសុទ្ធ ៣០០យួរ៕




 

No comments:

Post a Comment

Pages