អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលទីតាំងបិទខ្ទប់បណ្តោះអាសន្នមួយផ្នែកនៃភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ដែលមានប្រជាពលរដ្ឋផ្ទុកជំងឺកូវីដ-១៩ - BNP

Breaking

Monday, August 2, 2021

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលទីតាំងបិទខ្ទប់បណ្តោះអាសន្នមួយផ្នែកនៃភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ដែលមានប្រជាពលរដ្ឋផ្ទុកជំងឺកូវីដ-១៩

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលទីតាំងបិទខ្ទប់មួយផ្នែក នៃភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។


នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងថវិកា ១លានរៀល ឧបត្ថម្ភដល់ដល់កងកម្លាំងដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់បណ្តោះអាសន្ន នៃភូមិពូក្រេង ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕






 

No comments:

Post a Comment

Pages