ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងបង្ហាញផែនការឆ្លើយតបចំពោះជំងឺកូវីដ-១៩សម្រាប់ជនទេសន្ដរប្រវេសន្ដ និងប្រជាជនចល័តខេត្តឧត្ដរមានជ័យ - BNP

Breaking

Saturday, August 14, 2021

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងបង្ហាញផែនការឆ្លើយតបចំពោះជំងឺកូវីដ-១៩សម្រាប់ជនទេសន្ដរប្រវេសន្ដ និងប្រជាជនចល័តខេត្តឧត្ដរមានជ័យ


(ឧត្ដរមានជ័យ)៖ នាថ្ងៃសុក្រទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងបង្ហាញផែនការឆ្លើយតបចំពោះជំងឺកូវីដ-១៩សម្រាប់ជនទេសន្ដរប្រវេសន្ដ និងប្រជាជនចល័តខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយៈប្រព័ន្ធអនឡាញ Zoom។


កិច្ចប្រជុំប្រព្រឹត្តិទៅក្នុងគោលបំណង៖

-ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ លំហូរនៃការវិលត្រឡប់វិញជនទេសន្តរប្រវេសន្ត ក្នុងបរិបទនៃការីករាលដាលជំងឺកូវីដ-១៩

-សិក្សា និងស្វែងយល់ពីឧបសគ្គ បញ្ហាប្រឈម និងអនុសាសន៍នានាដែលបានលើកឡើង និង

-រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងឆ្លើយតប ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងទិសដៅកាត់បន្ថយហានិភ័យនៃការឆ្លងទ្រង់ទ្រាយធំ និងសម្របសម្រួលសមាហរណកម្មពលករដែលបានវិលត្រឡប់មកមាតុភូមិវិញ៕





 

No comments:

Post a Comment

Pages