ភ្នំពេញ៖ អគី្គភ័យបានឆាបឆេះរថយន្តអស់ចំនួន២៣គ្រឿងយ៉ាងសន្ធោសន្ធៅនៅក្នុងចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ នឹងបណ្ដាលឱ្បុបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ។
ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៣០រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សិទ្ធក្នុងដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវលំ ភូមិ០៣ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងមាន ឈ្មោះ ស៊ូវីរៈ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាម្ចាស់ក្រុមហ៊ុនរបស់វីរៈប៊ុនថាំ ចំណែកបុរសដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះមិនទាន់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ។
មូលហេតុនៃអគ្គីខាងលើនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ប្រភេទសំណង ដីឡូត៍ ទំហំ ១០០ x ២០០ ម៉ែត្រ ខូចខាតសំភារៈដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ទាំងអស់រថយន្តមានចំនួន ២៣ គ្រឿង មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងនោះឡើយ។
រថយន្តការិ អគ្គីភ័យ ចំនួន២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦៣ឡាន ស្មើនឹង២៥០ ម៉ែត្រគូប រថយន្តជំនួយអន្តរាគមន៍បាញ់ពន្លត់រួមមាន រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន០២ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ចំណែករថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វា ចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន ស្មើនឹង ៨០ ម៉ែត្រគូប រីឯរថយន្តរបស់ទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប។
នៅក្នុងហេតុការណ៍ករណីអគ្គីភ័យខាងលើនេះបានពន្លត់ចប់ នឹងគ្រប់គ្រងបានមកវិញមួយរយភាគរយនៅវេលាម៉ោង០៥នឹន៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ នេះដដែល ។
No comments:
Post a Comment